Day: February 23, 2021

តើជីវិតអ្នកបានសង់នៅលើថ្មដា ឬដីខ្សាច់?

តើ​ជីវិត​អ្នក​បាន​សង់​នៅ​លើ​ថ្ម​ដា ឬ​នៅ​លើ​ដី​ខ្សាច់? នេះ​ជា​សំណួរ ដែល​តម្រូវ​ឲ្យ​យើង​ជីក​ឲ្យ​ជ្រៅ ចូលទៅ​ក្នុង​គ្រឹះ​របស់​យើង ប៉ុន្តែ វា​នឹង​មាន​ឥទ្ធិ​ពល​ដ៏​អស្ចារ្យ​មក​លើ​របៀប​ដែល​យើង​ជម្នះ​ខ្យល់​ព្យុះ​នៃ​ជីវិត។ បទ​គម្ពីរ​ម៉ាថាយ ៧:២៤-២៩ បាន​ចែង​ថា អ្នក​ដែល​សង់​ជីវិត​ខ្លួន នៅ​លើ​ថ្ម​ដា គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា។ គឺ​ជា​ជីវិត​ដែល​ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​តែ​ប៉ុណ្ណោះ ហើយ​បាន​សង់​ឡើង ដោយ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះ​អង្គ។ ជីវិត​ដែល​សង់​នៅ​លើ​ដី​ខ្សាច់ គឺ​ជា​ជីវិត​ដែល​ស្វែង​រក​ក្តី​សុខ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត​ស្ថេរ ការ​ប្រឹក្សា​យោបល…

បើកភ្លើងឲ្យភ្លឺឡើង

ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ បាន​រៀប​ចំ​ខ្លួន ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅ​រដ្ឋ​ផ្សេង​ ខ្ញុំ​ចង់​ឲ្យ​មាន​ភាព​ងាយ​ស្រួល ​នៅ​ក្នុង​ការទំនាក់​ទំនង​ជា​មួយ​កូន​ប្រុស​របស់​យើង​ដែល​បាន​ធំ​ពេញ​វ័យ​ហើយ។ ខ្ញុំ​ក៏​រក​បាន​អំណោយ​ពិសេស​មួយ ដែល​ជា​ចង្កៀង​មិត្ត​ភាព ដែល​តភ្ជាប់​គ្នា ដោយ​បណ្តាញ​អ៊ីនធើណិត ដែល​យើង​អាច​បើក​ពី​ចម្ងាយ។ ពេល​ដែល​ខ្ញុំ​ឲ្យ​ចង្កៀង​នោះ ទៅ​កូន​ប្រុសរបស់​ខ្ញុំ ខ្ញុំ​ក៏​បាន​ពន្យល់​ថា ចង្កៀង​ពួកគេ​នឹង​ភ្លឺ​ឡើង ពេល​ណា​ខ្ញុំ​ប៉ះ​ចង្កៀង​របស់​ខ្ញុំ ដើម្បី​រំឭក​ពួក​គេ​ថា ខ្ញុំ​នៅ​តែ​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​និច្ច។ ទោះ​យើង​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក្តី ពេល​ដែល​ពួក​គេ​ប៉ះ​ចង្កៀង​របស់​ពួក​គេ ចង្កៀង​នៅ​ផ្ទះ​ខ្ញុំ​ក៏បាន​ភ្លឺ​ឡើង​ផង​ដែរ។ គ្មាន​ការ​ទំនាក់​ទំនង​អ្វី ដែល​ល្អ​ជាង​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​នោះ​ឡើយ ប៉ុន្តែ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា យើង​កំពុង​តែ​ទទួល​សេចក្តី​ស្រឡាញ់ និង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ណា​ភ្លើង​ចង្កៀង​នោះ​ភ្លឺ​ឡើង។

កូន​ទាំង​អស់​របស់​ព្រះ សុទ្ធ​តែ​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ធ្វើ​ជា​អ្នក​បញ្ចេញ​ពន្លឺ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​ទ្រង់​បាន​រចនា​យើង​មក ដើម្បី​ឲ្យ​រស់​នៅ​ជា​ពន្លឺ នៃ​ក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ និង​ក្តី​ស្រឡាញ់​គ្មាន​លក្ខ​ខណ្ឌ​របស់​ព្រះ។​ ពេល​ណា​យើងផ្សាយ​ដំណឹង​ល្អ និង​បម្រើ​អ្នក​ដទៃ ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច និង​ជា​ទី​បន្ទាល់​ដ៏​រស់។ ការ​ល្អ​គ្រប់យ៉ាង ស្នាម​ញញឹម​ដ៏​សប្បុរស ពាក្យ​លើក​ទឹក​ចិត្ត​ដ៏​ស្រទន់ និង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត បង្កើត​ឲ្យ​មាន​ការ​រំឭក​ដ៏​ភ្លឺ​ចិញ្ចាច អំពី​ភាព​ស្មោះ​ត្រង់ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខ​ខណ្ឌ​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​(ម៉ាថាយ ៥:១៤-១៦)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​ព្រះ​ទ្រង់​ដឹក​នាំ​យើង ហើយ​យើង​បម្រើ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​នឹង​ប្រើ​យើង ដើម្បី​ជួយ​អ្នកដទៃ ឲ្យ​អាច​បញ្ចេញ​ពន្លឺ​របស់​ព្រះ​អង្គ។ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​ពន្លឺ​ពិត​ប្រាកដ…